(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញតារាងលំដាប់អក្ខរក្រមនាមត្រកូល បេក្ខជន រាជធានី-ខេត្ត និងបណ្ឌលប្រឡងទូទាំងប្រទេស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ឆ្នាំ២០១៧ ចាប់ផ្តើមចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនសរុបចំនួន ១០១ ៤១០ នាក់ (ស្រី ៥០ ០៤៩ នាក់) ដោយចែកចេញជា ១៧៨ មណ្ឌលសំណេរ ត្រូវជា ៤ ០៩៣ បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕