(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុងដាធារណះ Free ២ឆ្នាំ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ។ ក្មួយៗគ្រាន់តែបង្ហាញ កាតធ្វើការគឺទទួលបានសេវានេះភ្លាម»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន៤២៧០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕