(ភ្នំពេញ)៖ គោជល់ចំនួន៩០០កេសគេចពន្ធ នាំចូលពីប្រទេសថៃ តាមព្រំដែនអូរស្មាច់ ត្រូវបានកម្លាំងគយចល័តចាប់បាន នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ។ មន្រ្តីគយចល័តបានថ្លែងប្រាប់ថា ម្ចាស់ទំនិញគេចពន្ធនេះឈ្មោះ កុក ទៀង ដែលជាឈ្មួញរកស៊ីនាំចូលយូរឆ្នាំមកហើយ។
មន្រ្តីគយចល័តបានថ្លែងប្រាប់ទៀតថា ទំនិញគេចពន្ធនេះ ត្រូវបានឈ្មួញរកស៊ីប្រើតាមវិធីសាស្រ្តដឹកជាកុងតឺន័រធំ តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយបានបំបែកដឹកតាមឡានតូចៗជាច្រើនគ្រឿង ប៉ុន្តែនៅទីបំផុតត្រូវបានកម្លាំងចល័តចាប់បានដដែល៕