(ភ្នំពេញ)៖ ក្រុមហ៊ុន Meas Development Holding បានបើកសម្ពោធ ភោជនីយដ្ឋាន ឌីមសាំអែមភើរើ សាខាទី៥ នៅសង្កាត់ច្បារអំពៅ ដោយមានការដឹកនាំគ្រប់គ្រងដោយ លោកស្រី Denise Lum នាយកគ្រប់គ្រងប្រតិបត្តិការ ជាមួយនឹងគំនិតថ្មីៗនៃម្ហូបបែបគងទុងសម័យទំនើប ដោយផ្ដោតទៅលើបរិបថថ្មីៗ នៅទីក្រុងហុងកុង និង នៅតំបន់អាស៊ីអាគ្នេយ៍ «អាហារឌីមសាំ» ច្រើនជម្រើស ដែលអតិថិជនបានស្គាល់រួចមកហើយ។
មុខម្ហូបភោជនីយដ្ឋាន «ឌីមសាំអែមភើរើ» សាខាច្បារអំពៅ, អតិថិជន នឹងទទួលបាននូវមុខម្ហូបថ្មីៗ ដូចជា៖ គុយទាវឆាសសៃធំ, បាយខ, សាច់មាន់ខ្វៃ, សាច់ទាខ្វៃ និងសាច់ជ្រូកខ្វៃ, បាយមាន់ហៃណាំ, ឈុតស៊ុបពិសេស, ឈុតម៉ាឡា, ស្លាបមាន់បំពងស្រួយ, និង មុខម្ហូបជាច្រើនមុខផ្សេងទៀត។ លើសពីនេះ ភោជនីយដ្ឋាន ក៏មានផ្ដល់ជូននូវ French Toast និង បង្អែមជាច្រើនមុខ ដូចជា៖ បង្អែមផ្កាថ្មជាមួយគ្រាប់ឈូក, បង្អែមត្រសក់ស្រូវជាមួយសាគូ, ចាហ៊ួយ, ចាហ៊ួយផ្លែឈើគ្រប់មុខ, និង ចាហ៊ួយត្នោតជាមួយផ្លៃមៀន។ មិនត្រឹមតែបង្អែមប៉ុណ្ណោះទេ ភោជនីយដ្ឋាន ថែមទាំងផ្ដល់ជូននូវ ប្រភេទភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសារ រួមមាន៖ ទឹកផ្លែមៀននិងពុទ្រាចិន, ទឹកសណ្ដែកជាមួយចាហ៊ួយខ្មៅ, តែពូស៊ីណូ, តែយិនយាំងហុងកុងស្ដាយ។ រួមជាមួយនឹងការផ្ដល់ជូនគ្រប់មុខម្ហូប បង្អែម និងភេសជ្ជៈនេះ, ភោជនីយដ្ឋាន ក៏មាន ប្រភេទស្រា, ស្រាវីសស្គី, និង ស្រាបៀរជាច្រើនប្រភេទ សម្រាប់តម្រូវការរបស់អតិថិជន។
សូមកុំឲ្យខកខានការផ្ដល់ជូនជាមួយ តម្លៃពិសេស ឈុតអាហារសម្រ៉ន់ឌីមសាំ ៣ដុល្លារ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់១១:០០ព្រឹក និងពេលរសៀល ចាប់ពីម៉ោង២:០០រសៀល ជារៀងរាល់ថ្ងៃ, តម្លៃពិសេស ឈុតស៊ុបពិសេស ១៦ដុល្លារ ៥នាក់ ថែមជូន១នាក់ ដោយឥតគិតថ្លៃ, និងតម្លៃពិសេស ឈុតអាហារថ្ងៃត្រង់ ៤.៥០ដុល្លារ ជាមួយភេសជ្ជៈ និងបង្អែម។
ទីតាំង ភោជនីយដ្ឋាន ឌីមសាំអែមភើរើ សាខាច្បារអំពៅ ភោជនីយដ្ឋាន «ឌីមសាំអែមភើរើ» សាខាច្បារអំពៅ ត្រូវបានរចនាឡើងជាមួយនឹងទីកន្លែងពិសារអាហារដ៏ធំទូលាយ និងការតុបតែងយ៉ាងឆើតឆាយ តាមបែបរចនាបថចិន និងអាចទទួលអតិថិជនបានចំនួន១២០នាក់ រួមទាំងទេសភាពសួនច្បារស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍អតិថិជនទាំងអស់។ ចំនែកឯនៅខាងក្នុងភោជនីយដ្ឋាន មានបរិយាកាសល្អ, ទីតាំងតុអាហារដាច់ដោយឡែកពីគ្នា រួមមានតុតូច-ធំតាមតម្រូវការ ជាមួយនឹងទេសភាពសួនច្បារស្រស់ស្អាត។ លើសពីនេះ ភោជនីយដ្ឋាន មានបន្ទប់៣ ជាលក្ខណៈពាក់កណ្ដាលឯកជន តុមូលធំអាចទទួលភ្ញៀវបានពី១០ ទៅ៣០នាក់ និងអាចរៀបចំកម្មវិធីផ្សេងៗតាមតម្រូវការរបស់អតិថិជន។
សាខា ភោជនីយដ្ឋាន ឌីមសាំអែមភើរើ នាពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋាន “ឌីមសាំអែមភើរើ” មានសាខាចំនួន៣ នៅទីក្រុងភ្នំពេញ៖ “សាខាទួលគោក” ស្ថិតនៅផ្លូវលេខ៥៦៦ ទល់មុខនឹងសាលាមេត្តេយ្យហ្ស៊ាម៉ាន់, «សាខាទួលគោក» ស្ថិតនៅផ្សារធីខេ-អ៊ែវ៉ីន្យូ, «សាខាផ្សារធំថ្មី» ស្ថិតនៅផ្លូវលេខ៥៣, និងសាខាស្ថិតនៅក្នុងអាកាសយាន្ដដ្ឋានព្រលានយន្ដហោះភ្នំពេញ។