(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីបីសម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧ នៅ។

អ្នកណែនាំរោងការចំនួនបីនាក់ បានឈ្នះរង្វាន់រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រ យ៉ាងស្រស់ស្អាត ជាមួយនឹងស្រាបៀរអាន់ឆ័រដប៨០កេស ពីកម្មវិធីចាប់រង្វាន់លើកទីបី ដែលបានធ្វើឡើង នៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដាកន្លងមក។

កម្មវិធីប្រគល់រង្វាន់លើកទីបីនេះ បានរៀបចំឡើង ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុន ចំពោះអ្នកដែលបានណែនាំរោងការ ឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

សូមកុំទាន់អាល់អស់សង្ឃឹម លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូច ជាមួយស្រាបៀរអាន់ឆ័រដប ចំនួន១៥០ កេសសម្រាប់អ្នកណែនាំរោងការ រូបណាដែលបានណែនាំរោងការច្រើនជាងគេ សម្រាប់កម្មវិធីបន្ទាប់។

ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្ត សម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និងអ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀរ របស់ក្រុមហ៊ុន ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor និង Gold Crown ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងធ្វើការចុះឈ្មោះ មកកាន់ក្រុមការងារបម្រើសេវាអតិថិជន របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ៖ 011 222 400 / 011 333 500 ជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400 / 011 333 500 ៕

ពិសាដោយការទទួលខុសត្រូវ!