(ភ្នំពេញ)៖ លោក CHANIDA KASIKITVO RAKUL អ្នកជំនួញមួយរូប ដែលជាជនជាតិថៃ និងធ្វើការផ្នែកទេសចរណ៍ផងដែរនោះ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បានសម្រេចចិត្តពង្រីកបន្ថែមហាង Amazon សាខាវិមានឯករាជ្យ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខផ្សារឡាក់គីពេទ្យចិន ក្រោយពីបានទទួលជោគជ័យ ៣សាខាផ្សេងទៀតរួចមក នៅប្រទេសថៃ។
ការសម្ពោធ និងដាក់លក់នូវហាងកាហ្វេថ្មី Amazon សាលាវិមានឯករាជ្យនេះ មានការចូលរួមពី សាច់ញាតិបងប្អូនរបស់លោក CHANIDA KASIKITVO RAKUL និងអ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ស្ថានីយប្រេងឥន្ធនៈ Ptt និងម្ចាស់ហាងកាហ្វេ Amazon នៅកម្ពុជា រួមនិងដៃគូរពាណិជ្ជកម្ម របស់ហាងកាហ្វេ Amazon ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក CHANIDA KASIKITVO RAKUL បានឲ្យដឹងថា ការសម្ពោធបើកហាងកាហ្វេ Amazon សាលាវិមានឯករាជ្យថ្មីនេះ មានការអញ្ជើញ សម្ដេចសង្ឃមកធ្វើពិធីសូត្រមន្តប្រោះ និងមានការ FREE អាហារ, ផ្លែឈើ, ថតរូប និងកាហ្វេ សម្រាប់អ្នកដែលអញ្ជើញចូលរួមអបអរសាទរ ក្នុងការបើកសម្ពោធ និងដាក់លក់នូវហាងកាហ្វេថ្មី Amazon នេះផងដែរ។
លោកបានបញ្ជាក់ថា ហាងកាហ្វេ Amazon សាលាវិមានឯករាជ្យនេះ ការចំណាយដើមទុន ក្នុងការបើកហាងកាហ្វេនេះវិញ លោកមិនទាន់អាចប្រាប់ថា ត្រូវចំណាយអស់ប៉ុន្មាននោះនៅឡើយទេ ដោយសារតែគាត់នៅបំពាក់គ្រឿងតុងតែង ដែលនាំចូលពីប្រទេសថៃបន្ថែមទៀត ដើម្បីឲ្យមានភាពកាន់តែស្រស់ស្អាត។
ម្ចាស់ហាង Amazon សាខាវិមានឯករាជ្យនេះ បានបន្ថែមទៀតថា បុគ្គលិកក្រុមការងារក្នុងហាងរបស់គាត់ទាំងអស់ គឺសុទ្ធសឹងតែបានទៅសិក្សា នៅប្រទេសថៃ ដើម្បីធ្វើការរៀបចំការងារ នៅក្នុងហាងកាហ្វេ Amazon នេះ។
សូមបញ្ជាក់ថា នាឱកាសសម្ពោធហាងកាហ្វេ Amazon សាខាវិមានឯករាជ្យនេះ ក៏មានការបញ្ចុះតម្លៃពិសេសចំនួន២០ភាគរយផងដែរ ដោយការបញ្ចុះតម្លៃនេះ ចាប់ផ្ដើមចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕