(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ជនជាតិចិនមួយក្រុមជាច្រើនរយនាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet។
មន្ដ្រីនគរបាលបានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្នុងខុនដូរមួយកន្លែង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ទន្ទឹមនឹងការឃាត់ខ្លួន ជនជាតិចិន ដែលមានស្រីមានប្រុសខាងលើនេះ កម្លាំងនគរបាលក៏បានរកឃើញ និងដកហូតសម្ភារៈជាច្រើនផងដែរ ដែលពួកគេទុកសម្រាប់ប្រើប្រាស់ ប្រព្រឹត្តបទល្មើសទាំងនេះ៕