(ភ្នំពេញ)៖ ស្បែកជើងកីឡា Original ដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បានមកដល់ប្រទេសកម្ពុជាហើយ ដែលមានលក់នៅក្នុងហាងស្បែកជើងកីឡា The Brand។
អ្នកនាង ថា ស្រីលក្ខ ថៅកែហាងស្បែកជើងកីឡា The Brand ខាងលើនេះ បានថ្លែងថា «បើគេក្រឡេកមើលពីជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ឃើញថា មានភាពល្អប្រសើរឡើង ហេតុនេះមិនថា មនុស្សចាស់ក្មេង ជាពិសេសយុវជនសម័យនេះ ចូលចិត្តនិយមប្រើប្រាស់របស់ដែលល្អ មានគុណភាព គឺការចំណាយលុយចំគោលដៅ ជាពិសេសការទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាស្បែកជើងជាដើម។
អ្នកនាងបន្តថា ដោយសម្លឹងឃើញទីផ្សារប្រទេសកម្ពុជា មានភាពប្រកួតប្រជែង ដូច្នេះការនាំចូលស្បែកជើងកីឡា Original មកពីក្រៅប្រទេស គឺជាជម្រើស និងទំនុកចិត្តមួយសម្រាប់អតិថិជនរបស់ The Brand ព្រោះទីនេះ មានលក់គ្រប់ស្បែកជើងកីឡាម៉ាកល្បីៗ និងមានតំលៃសមរម្យ។
ថោកែស្រីវ័យក្មេងរូបនេះ បានបន្ថែមថា The Brand ធានាថានាំយក Original ១០០ភាគរយ ព្រោះតែហាង The Brand មានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីរោងចក្រផលិតស្បែកជើងនៅប្រទេសទាំងពីរ ដូច្នេះហើយអតិថិជន ដែលមកជាវស្បែកជើងកីឡានៅទីនេះ ធានាថាមិនខកចិត្តឡើយ។
ថោកែវ័យក្មេងដដែលរូបនេះ បានបញ្ជាក់ទៀតថា មូលហេតុដែលខ្លួនចំណាយដើមទន់ បើកហាងស្បែកជើងកីឡានេះ ក៏ព្រោះតែចំណង់ចំណូលចិត្ត ម៉្យាងអ្នកនាងយល់ឃើញថា អតិថិជនមិនចាំបាច់ធ្វើការកម៉្មង់តាម អនឡាន ដែលរងចាំយូរ និងចំណាយពេល ទៅទិញនៅក្រៅប្រទេសទេ គឺអាចមកហាង The Brand (Street ៣៧០ Home number១៨ ខណ្ឌចំការមន)៕