អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ប្តឹងតារាសម្តែងលោក សុវណ្ណ មករា ពីបទបរិហារកេរ្តិ៍និងជេរប្រមាថជាសាធារណៈ និងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ
19-08-2017 10:34
(ភ្នំពេញ)៖ អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺ លោក ហេង ឡុង ប្តឹងលោក សុវណ្ណ មករា តារាសម្ដែង និងជាផលិតករ ទៅនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ដោយចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ»។ ដើមបណ្ដឹងសំណូមពរឲ្យសមត្ថកិច្ចចាត់ការតឹងរ៉ឹងបំផុតចំពោះលោក សុវណ្ណ មករា និងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក ។
បណ្ដឹងនេះ ក្រោយពីបានធ្វើការជេរប្រមាថឆ្លើយឆ្លងគ្នាប្រៀបដូចអាយ៉ៃ រវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងអនាគតស្វាមី ជាមួយលោក សុវណ្ណ មករា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោក ហេង ឡុង បានរៀបរាប់ ក្នុងពាក្យបណ្ដឹងថា ឈ្មោះ សុវណ្ណ មករា បានប្រើប្រាស់បណ្ដាញសង្គម Facebook ដែលមាន Account ឈ្មោះ Sovann Makara ដោយប្រព្រឹត្តបរិហារកេរ្តិ៍ជាសាធារណៈនិង ជេរប្រមាថជាសាធារណៈមកលើរូបលោកជាច្រើនលើកច្រើនសារ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យបង្កាច់បង្ខូចកិត្តិយសឲ្យមហាជនយល់ច្រឡំ។ ក្រៅពីសុំឲ្យតុលាការជួយរកយុត្តិធម៌ លោក ហេង ឡុង បានទាមទារសំណងជាជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក៕