(កំពង់ធំ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្ត្រី៤រូប ជាអភិបាលស្រុក ក្នុងខេត្តកំពង់ធំ។
មន្ត្រីទាំង៤រូបនោះរួមមាន៖
១៖ លោក ទូច សុខា ពីអភិបាលស្រុកប្រាសាទបល្ល័ង្ក ឲ្យទៅជាអភិបាលស្រុកសន្ទុក។
២៖ លោក ម៉ាក់ ប៊ុនហុង ឲ្យកាន់មុខតំណែងជា អភិបាលក្រុងស្ទឹងសែន ។
៣៖ លោក អ៊ុត វណ្ណរ៉ា ឲ្យកាន់មុខតំណែងជា អភិបាលស្រុកប្រាសាទសំបូរ។
៤៖ លោក វណ្ណៈ សោភានិត ឲ្យកាន់មុខតំណាងជា អភិបាលស្រុកប្រាសាទបល្ល័ង្ក៕