(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ហៅអ្នកប្រមាថធ្ងន់ធ្ងរដល់សម្តេចថាជាពួក «តិរច្ឆាន» ដែលមិនអាចអត់ឱនឱ្យបាន
២៖ សម្តេចតេជោ ហ៊ុន សែន ហាមប្រាមមិនឱ្យកីឡាករខ្មែរ ប្រើប្រាស់សារធាតុជំនួយកម្លាំង ឬសារធាតុញៀន ពេលចេញទៅប្រកួត
៣៖ សម្ដេចតេជោ ហ៊ុន សែន សម្ដែងការអរគុណដល់ស្ដ្រី ដែលបានយកប្ដីជាជនពិការ ហើយសម្ដេចថ្លែងថា ជោគវាសនារបស់មនុស្សមើលមិនឃើញនោះទេ
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចិន ក្នុងការបោះឆ្នោតរើសប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក អន្តរជាតិខែក្រោយនេះ ដោយសារចិន ជួយឧបត្ថម្ភដល់ច្រើនដល់កម្ពុជា
៥៖ ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការក្តៅ ពិន័យប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់
៦៖ និយ័តករទូរគមនាគមន៍កម្ពុជា ទុកឱសានវាទត្រឹមថ្ងៃទី១ ខែកញ្ញា ឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ បញ្ឈប់ទាំងស្រុងលើការបើកឲ្យដំណើរមុន (Pre-Active) រាល់ស៊ីមកាតមិនទាន់លក់ឬចែកចាយ
៧៖ អ្នកនាំពាក្យការពារជាតិ៖ រហូតដល់ពេលនេះស្ថានភាពព្រំដែនកម្ពុជា-ឡាវ ស្ងប់ស្ងាត់ធម្មតា ខណៈទាហានកម្ពុជាចូលកាន់កាប់ចំណុចដែលទ័ពឡាវដកទ័ព
៨៖ ក្រុមចោរប្លន់បាញ់សម្លាប់បុរសគូដណ្តឹង នៅក្បែរផ្សារសុវណ្ណា នៅថ្ងៃនេះតុលាការកាត់ឲ្យជាប់ពន្ធនាគារ មួយជីវិត
៩៖ ថ្ងៃនេះយុទ្ធនាការទី១៧, លោក ពេជ្រ ស្រស់៖ «អ្នក កែម ឡី និយម គួរចេញធ្វើសកម្មភាពជួយសាងសង់ចេតិយជូនលោកបណ្ឌិតផង កុំចេះតែផ្អើលតាមបក្សប្រឆាំង»
១០៖ អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង នៅក្នុងខណ្ឌដង្កោ ខូចខាតទ្រព្យសម្បត្តិខ្ទង់ម៉ឺនដុល្លារ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង១០០ជើង
១១៖ កម្ពុជាកំពុងទទួលរងសម្ពាធទាបពីសមុទ្រចិន បង្កឲ្យមានភ្លៀង ខ្យល់កន្ដ្រាក់ និងរន្ទះច្រើន, សូមបងប្អូន បង្កើនការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងព្រមានធ្ងន់ៗ៖ «វិនាសកម្មនៃសង្គ្រាមដ៏ធំធេងនឹងផ្ទុះឡើង បើសិនជាអាមេរិក-កូរ៉េខាងត្បូង ហ៊ានធ្វើសមយុទ្ធយោធា»
២៖ អគ្គរដ្ឋអាជ្ញាថ្មីវេណេស៊ុយអេឡា «ប្តេជ្ញាចាប់ខ្លួនមេបក្សប្រឆាំងធំៗល្បីៗ ញាត់គុក» ចំពោះមុខការរិះគន់ ឥតសំចៃមាត់ ពីក្រុមការពារសិទ្ធិមនុស្ស!
៣៖ អ្នកនិពន្ធល្បីឈ្មោះនៅអាមេរិកព្យាករណ៍ថា «លោក ដូណាល់ ត្រាំ អាចនឹងលាលែងពីតំណែង យ៉ាងយូរនៅចុងឆ្នាំ២០១៧នេះ» ៕