ថៃតាំងពិព័រណ៌ពាណិជ្ជកម្ម រយៈពេល៤ថ្ងៃ នៅកោះពេជ្រ មានការចូលរួម ២០០ក្រុមហ៊ុន
18-08-2017 17:00
(ភ្នំពេញ)៖ ថៃតាំងពិព័រណ៍ពាណិជ្ជកម្ម «Thailand Products Expo ២០១៧» លើកទី២នៅកម្ពុជា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ចាប់ផ្តើមបើកសម្ពោធជាផ្លូវការហើយ។
ការតាំងពិព័រណ៍នេះ ក៏មានក្រុមហ៊ុនប្រមាណជាង២០០ចូលរួម និងមានស្ដង់សរុប
ចំនួន២៥០ស្ដង់ផងដែរ។
ការរៀបចំពិព័រណ៍នេះ មានការដាក់តាំងបង្ហាញនូវទំនិញម្ហូបអាហារ, ភេសជ្ជៈ, សំលៀកបំពាក់, គ្រឿងអគ្គិសនី, គ្រឿងសំអាង, វត្ថុអនុស្សាវរីយ៍, សំភារៈប្រើប្រាស់ក្នុងផ្ទះ និងទំនិញ OTOP មកពីខេត្ត ចាន់ថៈបុរី ដែលសុទ្ធសឹងជាទំនិញ មានគុណភាពល្អ និងតម្លៃសមរម្យ។
ការតាំងពិព័រណ៍នេះ ក៏មានភ្ញៀវចូលចូលរួមយ៉ាងច្រើនកុះករនាំគ្នាសម្រុកចូលទិញទំនិញ និងមកទស្សនាការតាំងពិព័រណ៍នេះ។
តំណាងស្ថានទូតថៃ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញ ពីម្ចាស់រោងចក្រដោយផ្ទាល់ ក្នុងតម្លៃដែលអាចធានាបានថា ថោកជាងតម្លៃនៅលើទីផ្សារ៕