(ភ្នំពេញ)៖ ក្នុងពេលតែមួយថ្ងៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានប្រគល់រង្វាន់ដល់អតិថិជន៣រូប របស់ខ្លួនដែលឈ្នះឆ្នោតកោសចំនួន៥២លានរៀល។ ក្រុមហ៊ុនឆ្នោតកីឡាជាតិជាក្រុមហ៊ុនឆ្នោតស្របច្បាប់តែមួយគត់ដែលទទួលបានពីអាជ្ញាប័ណ្ណពី រដ្ឋាភិបាលកម្ពុជា។
អតិថិជនដែលមានសំណាងឈ្នះឆ្នោតកោសនេះ ឈ្មោះ ឆេង គង្គា បានថ្លែងថា គាត់បានទិញឆោ្នតកោសប្រភេទក្បាច់គុនខ្មែរចំនួន១០សន្លឹក កោសអត់តែ៤សន្លឹកក៏ត្រូវរង្វាន់ធំនេះតែម្តង គឺឈ្នះទឹកប្រាក់ចំនួន២២លានរៀល មានស្រុកកំណើត ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ចំណែកអតិថិជនមានសំណាងទី២៖ ឈ្មោះ វណ្ណ សំអុល បានថ្លែងថា គាត់បានទិញឆោ្នតកោសប្រភេទក្បាច់គុនខ្មែរចំនួន៣សន្លឹក ស្រាប់តែកោសទៅ ក៏ត្រូវរង្វាន់ធំនេះតែម្តង គឺឈ្នះទឹកប្រាក់ចំនួន២២លានរៀល មានទីលំនៅភូមិស្រែជា ឃុំចំប៉ីស ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃជាអាជីវករនៅ ផ្សារទួលទំពួង រាជធានីភ្នំពេញ។
រីឯអតិថិជនមានសំណាងទី៣៖ ឈ្មោះ ស៊ត សុគន្ធ គាត់បានឈ្នះឆ្នោតកោសរបស់ក្រុមឆ្នោតកីឡាជាតិចំនួន៨០០,០០០០រៀល រំធ្វើឲ្យគាត់មានអារម្មណ៍ សប្បាយរំភើបរីករាយបន្ទាប់ពីកោសសន្លឹកឆ្នោតបានឈ្នះរួច។
សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕