(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ទទួលបន្ទុកសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល នៃការបំពេញបេសកកម្មការងារ រយៈពេល១០ថ្ងៃ របស់លោកស្រីនៅកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស។
ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មីត ក៏បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី រយៈពេល១០ថ្ងៃ ដែលត្រូវបានបកប្រែជាសាភាខ្មែរ រហូតដល់១២ទំព័រ។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកទី៤ ដែលមានរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។ អំឡុងទស្សនកិច្ចលើកនេះ លោកស្រីបានជួបជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្ស គណបក្សប្រឆាំង រួមទាំងសង្គមស៊ីវិលមួយចំនួន ទៀតផងដែរ។
សូមអានខ្លឹមសារលម្អិតនៃសេចក្ដីថ្លែងការណ៍ បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ខាងក្រោមនេះ៖