(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងរៀបចំការតាំងបង្ហាញរថយន្ត ISUZU ស៊េរីថ្មីម៉ូដែល២០១៨ នៅផ្សារទំនើប​ ​សុវណ្ណា ចំនួន២​ថ្ងៃ គឺនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា​ ឆ្នាំ​២០១៧ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់​ម៉ោង៩:០០យប់​​។

ក្នុងឱ​កាសដាក់តាំងបង្ហាញនេះផងដែរ ក្រុមហ៊ុនក៏បាន​​បង្កើតនូវកម្មវិធីផ្តល់ជូនជាច្រើន ដែលមិនធ្លាប់​មានដល់អតិថិជន​​​របស់ខ្លួន សម្រាប់ការកក់ រឺទិញរថយន្ត ISUZU​ D-MAX​ Blue Power ​​​និង ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល២០១៨ ដូចជា៖

*ការបញ្ចុះតំលៃ​ដែលមាន​ទឹកប្រាក់ចំនួន​ ​១,១៦៨ដុល្លារ

*ផ្តល់ជូនមាសសុទ្ធចំនួន៣ជី

*ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល០៣ឆ្នាំ ឬ​១០០,០00គីឡូម៉ែត្រ​

*ទទួលបានការត្រួតពិនិត្យពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU​ INSIGHT ដ៏ទំនើបឈានមុខគេ។

សូមអញ្ជើញចូលរួមទស្សនា និងសាកល្បងបើកបរ ដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមជាមួយ ឱកាសឈ្នះរង្វាន់ Galaxy Tab A7” ចំនួន១រង្វាន់ និង​ប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Mall ​ចំនួន ៥រង្វាន់។ ទទួលយកបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power នោះលោកអ្នក និងជ្រាបកាន់តែច្បាស់​ពីលក្ខណ:​ពិសេសៗជាច្រើនរបស់រថយន្ដ​ ISUZU​ ស៊េរីថ្មីម៉ូដែល​២០១៨ ជាមួយបច្ចេក​វិទ្យា ISUZU INSIGHT​ ថ្មីចុងក្រោយ។

សម្រាប់អតិថិជន ដែលមានបំណងទិញរថយន្តថ្មី អាចធ្វើការកក់ចាប់ពី១០០ដុល្លារ នៅក្នុងកម្មវិធីតាំងបង្ហាញ រយៈពេល២ថ្ងៃខាងលើ នឹងមានឱកាសក្លាចជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល​២០១៨។ ជាមួយគ្នានេះដែរអតិថិជន អាចធ្វើការបង់រំលោះ ជាមួយធនាគារ កាណាឌីយ៉ា ដោយគ្រាន់តែបង់ចាប់ពី៣១១ដុល្លា ក្នុង១ខែ សំរាប់រថយន្ត ISUZU D-MAX Blue Power និង៥៤៤ដុល្លារ ក្នុង១ខែ សម្រាប់រថយន្ត ISUZU mu-X​ Blue Power ស៊េរីថ្មីម៉ូដែល២០១៨។

ព័ត៌មានលំអិត សូមទំនាក់ទំនង មកកាន់ទូរស័ព្ទ៖​ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩ ឬ មកទស្សនា​ផ្ទាល់នៅអាគារតាំងបង្ហាញដែល​មានទីតាំង​នៅទល់មុខ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ។