សំណាងអស់ទាស់! អាជីវករម្នាក់ចំណាយលុយទិញឆ្នោតកោសតែ៣សន្លឹកអស់តែ៦,០០០រៀល ឈ្នះបានរហូតដល់៥,៥០០ដុល្លារ
18-08-2017 12:47
(ភ្នំពេញ)៖ ចំណាយតែថវិកា៦ពាន់រៀល ទិញឆ្នោតកោស៣សន្លឹក របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ធ្វើឲ្យបុរសម្នាក់មានសំណាងឈ្នះបានប្រាក់៥,៥០០ដុល្លារ ក្នុងពេលមួយពព្រិចភ្នែកប៉ុណ្ណោះ។
លោក វណ្ណ សំអុល ជាអាជីវករនៅផ្សារទួលទំពួង ជាបុរសដែលមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់៥,៥០០ដុល្លាអាមេរិក ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ។
គួររម្លឹកថា ក្រៅពីការធ្វើអាជីវកម្មឆ្នោត ក្រុមហ៊ុនឆ្នោតកីឡាជាតិ ក៏ធ្វើការងារសប្បុរសធម៌ និងប្រយោជន៍សាធារណៈផងដែរ ពីព្រោះក្រុមហ៊ុនឆ្នោតមួយនេះ គឺបង្កើតឡើង ដើម្បីកីឡា និងប្រយោជន៍សាធារណៈ។
តាំងពីចាប់ផ្តើមអាជីវកម្ម ក្រុមហ៊ុននេះបានចំណាយកម្លាំង និងធនធានជាច្រើន ដល់កិច្ចអភិវឌ្ឍន៍វិស័យកីឡា គ្រប់ប្រភេទ ព្រមទាំងផ្តល់ការឧបត្ថម្ភ ដល់វិស័យអប់រំ និងវប្បធម៌ ។ល។ ហើយបានទទួលការកោតសសើរជាច្រើនពីរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សាខាឆ្នោតថ្មីមួយទៀត របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលមានទីតាំង ស្ថិតនៅជិតផ្សារអូឡាំពិក រាជធានីភ្នំពេញ បានដាក់សម្ពោធឲ្យដំណើរការដូច្នេះ ប្រជាពលរដ្ឋ អាចមកជាវឆ្នោត របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ គ្រប់ពេលគ្រប់ទីកន្លែង ដើម្បីឲ្យកាន់តែខិតជិតក្តីសុបិន្តទិញផ្ទះល្វែងរបស់អ្នក!
ជាវឆ្នោតកីឡាជាតិមួយសន្លឹក មានន័យថា លោកអ្នកក៏ដូចជាបានជួយ ដល់វិស័យកីឡានៅកម្ពុជាផងដែរ ដូចនេះការជាវឆ្នោតកោសកីឡាជាតិ មួយសន្លឹករបស់អ្នក គឺជាការចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលអត្តពលិកខ្មែរ ដើម្បីភាពជោគជ័យកីឡាស៊ីហ្គេម ២០២៣៕