(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញជនជាតិវៀតណាចំនួន ០៩នាក់ ចេញពីទឹកដីកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ពីបទលួចឆ្លងដែនគ្មានលិខិតឆ្លងដែនមកស្នាក់នៅប្រកបរបររកស៊ី និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ចូលរួមសហការត្រួតពិនិត្យឯកសារជនបរទេស ដែលប្រកបរបររកស៊ីដើរលក់ផ្កា លក់កូនឈើ រ៉ៃអង្គាសប្រាក់ សម្ភារផ្ទះបាយ និងសម្ភារផ្សេងៗ ក្នុងករណីពិនិត្យឃើញ គ្មានឯកសារត្រឹមត្រូវ សូមសហការបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជា៕