(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក ប៉ា ជេដ្ឋា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីតលោក ហួន លីហួ និង លោក សៀ សៀកឡេង៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ Facebook ទម្លាយថា៖ NDI រៀបចំយុទ្ធសាស្ត្រជួយ CNRP ដើម្បីផ្តួលរំលំបក្សកាន់អំណាច

២៖ អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ដ្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូងខេត្តក្រចេះម្នាក់ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីអ្នកបើករថយន្ដដឹកជន្លង់ម្រេច, ជនសង្ស័យត្រូវបានតុលាការឃុំខ្លួនហើយ

៣៖ ធនាគារពិភពលោកប្រកាសថា៖ កម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក ជាប់ចំណាត់ថ្នាក់ទី៦ !

៤៖ ជំនន់ទឹកភ្លៀងឡើងខ្លាំងនាំឲ្យលិចផ្ទះប្រជាពលរដ្ឋនៅស្រុកព្រៃនប់ និងឈានដល់លិចផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, សូមអ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ មេត្តាប្រុងប្រយ័ត្ន

៥៖ ក្រសួងធនធានទឹក ព្រមានពីឥទ្ធិពលភ្លៀងធ្លាក់កាន់តែខ្លាំង នៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាលភាគខាងកើតនៅថ្ងៃនេះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន, យប់មិញភ្លៀងធ្លាក់នៅតំបន់មាត់សមុទ្រជិត២០០មីលីម៉ែត្រ

៦៖ យុទ្ធនាការថ្ងៃទី១៧ នៅផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ត្រូវផ្អាកមួយថ្ងៃ ដោយសារអាជ្ញាធរមិនអនុញ្ញាតិ ហើយស្អែកនឹងបន្ដឡើងវិញ

* ព័ត៌មានអន្តរជាតិ (World News)

១៖ មហាសោកនាដកម្ម! ទឹកជំនន់ និងបាក់ដីនៅរដ្ឋធានីរបស់សៀរ៉ាឡេអូន «ផ្តាច់ជីវិតមនុស្ស ៤០០នាក់ និង ៦០០នាក់ទៀតបាត់ខ្លួន»

២៖ ព័ត៌មានក្តៅ! វេណេស៊ុយអេឡា៖ «ឆ្មាំគុក និងទណ្ឌិតប្រយុទ្ធគ្នា បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ នៅក្នុងពន្ធនាគាររដ្ឋអាម៉ាហ្សូណាស់»

៣៖ ប្រធានាធិបតីអាមេរិក «ដូណាល់ ត្រាំ ចោទក្រុមហ៊ុន Amazon ថា កំពុងបង្កព្យុះភ្លៀងពាណិជ្ជកម្មនៅក្នុងស្រុក» ដោយសារការទិញទំនិញអនឡាញ កាន់តែពេញនិយមខ្លាំង!

៤៖ អតីតមន្ត្រី CIA អាមេរិកទម្លាយរឿងសម្ងាត់៖ «តាមពិត អូសាម៉ា ប៊ិន ឡាដិន គឺជាអ្នកឈ្នះក្នុងសង្គ្រាមភេរវកម្ម មិនមែនអាមេរិកនោះទេ» ហើយមូលហេតុគឺមកពីអាមេរិកខ្លួនឯង! ៕