Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧នេះ ស្ពានជ្រោយចង្វារនឹងចាប់ផ្តើមជួសជុល, អភិបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានដែក១ខ្សែ ជួយសម្រួលចរាចរណ៍

17-08-2017 19:15

(ភ្នំពេញ)៖ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន នឹងចាប់ផ្តើមជួសជុល ដែលអាចនឹងមានការកកស្ទះចរាចរណ៍កើតឡើង ដូច្នោះដើម្បីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងសង់ស្ពានដែកបាឡេ១ខ្សែ ជួយសម្រួលចរាចរណ៍ដល់ការកកស្ទះ។

នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់កិច្ចជួប ពិភាក្សាការងារ រវាងរដ្ឋបាលរាជធានីភ្នំពេញដឹកដោយ លោក ឃួង ស្រេង ជាមួយនិងលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

លោក ស៊ូកាណូ យូឈី បានឲ្យដឹងថា ពាក់ព័ន្ធជាមួយនឹងស្ពានជ្រោយចង្វា នឹងចាប់ផ្ដើមជួសជុល នៅពាក់កណ្តាលខែកញ្ញានេះ ដូច្នោះជាការរំពឹងទុកការកកស្ទះ
ចរាចរណ៍អាចនឹងកើតមានឡើង ដូច្នេះលោកបានស្នើរឲ្យសាលារាជធានីភ្នំពេញ ធ្វើការរៀបចំទុកជាមុននូវផែនការ ក៏ដូចជាគម្រោងនៅក្នុងការរំដោះចរាចរណ៍ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ពេលដែលគម្រោងជួសជុលស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានចាប់ផ្ដើម។

ទន្ទឹមនឹងនេះលោក ឃួង ស្រេង ក៏មានគម្រោងសង់ស្ពានដែកបាឡេ ដើម្បីជួយសម្រួលចរាចរណ៍ ក្នុងការជួសជុលស្ពានជ្រោយចង្វារមិត្តភាព កម្ពុជា-ជប៉ុននេះផងដែរ។ ស្ពានដែក
បាឡេនេះ នឹងសាកសង់នៅចំណុចមុខឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦។

លោក ឃួង ស្រេង បានស្វាគមន៍អរគុណទទួលយក និងថ្លែងអំណរគុណ ជំនួបជាមួយភាគី JICA ដែលកន្លងមកតែងតែ ធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជួយជ្រោមជ្រែង ទាំង
ហរិញ្ញវត្ថុ ទាំងការងារបច្ចេកទេស ក៏ដូចជាសម្ភារមួយចំនួន ក្នុងទំនាក់ទំនងវិស័យការងាររវាងប្រទេសទាំង២ និងជាពិសេសសម្រាប់រាជធានីភ្នំពេញ តាមរយៈអង្គការ JACA នេះផ្ទាល់៕