(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះបានចេញសេចក្តីថ្លែងការណ៍មួយជុំវិញការរាយការណ៍អំពីករណីអំពើហឹង្សាលើស្រ្តី និងក្មេងស្រី មកធ្វើជាព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ។
តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងកិច្ចការនារី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា «ក្រសួងកិច្ចការនារីមានការសោកស្តាយយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ លោក មាស រិទ្ធី កន្លងមក ក៏ប៉ុន្តែលោកបានទទួលស្គាល់កំហុស និងសូមទោស ជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយរួចហើយ»។
សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងកិច្ចការនារី៖