(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ, លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានពាំនាំយកអំណោយសាខាកាកបាទក្រហម ទៅចែកជូនគ្រួសារចាស់ជរាទីទាល់ក្រចំនួន១៧គ្រសារ និងស្តី្រទើបឆ្លងទន្លេចំនួន៤២គ្រួសារ ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
លោក ហែម ដារិទ្ធិ បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់បងប្អូន និងដោយមានការចង្អុលបង្ហាញពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះទេ។ ទីណាដែលបងប្អូនជួបនូវការលំបាករងគ្រោះពីទឹកជំនន់ ខ្យល់កន្ត្រាក់ផ្សេងៗ ទីនោះសម្តេចតែងបានផ្តល់អំណោយមកជួយសង្គ្រោះ ដល់បងប្អូនគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ សំរាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះពីគ្រោះមហន្តរាយទឹកជំនន់។
លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អ គឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ចប់ខ្ចួន ។
អំណោយដែលបានយកទៅចែកជូន នាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី រួមទាំងថវិកាមួយចំនួនផងដែរ៕