(ភ្នំពេញ)៖ នៅរោងចក្រក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័រ នៅពេលថ្មីៗនេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី៣ សម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone។
កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង ក្រុមហ៊ុនភ្ញៀវកិត្តិយស ស្វាមីភរិយាថ្មីចំនួន៣៦គូ និងអ្នកសារព័ត៌មានជាច្រើន។
ថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរអាន់ឆ័រ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយលើកឡើងថា កម្មវិធីប្រគល់រង្វាន់លើកទីបីនេះ បានរៀបចំឡើងក្នុងគោលបំណង ថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរ កម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៌ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន១៥គូទូរទស្សន៍ Smart TV 55“ ជូនគូស្វាមីភរិយាថ្មីចំនួន១១គូ និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន១០គូ។
គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាព ជាបន្តបន្ទាប់សរុបជាង៣០មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់ឆ្នាំ២០១៧នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី២០ឡើង ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប និងប័ណ្ណផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony ជាច្រើនរង្វាន់។
ជាពិសេសរាល់ការជាវចាប់ពី១២០កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំ នៅខេត្តព្រះសីហនុរយៈពេល២ថ្ងៃ១យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា១០០០គូដំបូងប៉ុណ្ណោះ។
ចំពោះគូស្វាមីភរិយាថ្មី ដែលមិនមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីពិសេស សូមកុំទាន់អស់សង្ឃឹមនៅមានការចាប់ឆ្នោតផ្តាច់ព្រ័ត្រនៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។
សូមទទួលយកភាពសប្បាយរីករាយ ពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិ ស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi រហូតដល់៦០គូ។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! ពិសាដោយការទទួលខុសត្រូវ៕