(ភ្នំពេញ)៖ រថយន្ដ Pickup Ford Ranger ជារថយន្តដែលមានប្រជាប្រិយភាព និងមានការប្រកួតប្រជែងខ្ពស់ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅពាក់កណ្ដាលឆ្នាំ ២០១៧ តួលេខនៃការលក់របស់រថយន្ត Ford Ranger បានកើនឡើងរហូតដល់២១% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ។
របាយការណ៍នៃការលក់សរុបនេះ រួមបញ្ចូលពីការលក់នៅ អូស្រ្តាលី នូវែលសេឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃនិងវៀតណាម។ រថយន្ត Ford Ranger ជាប់ចំណាត់ថ្នាក់ជារថយន្តលក់ដាច់បំផុតនៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូដេលីដូនី និងវែលសេឡង់។
លោក Mark Ovenden អនុប្រធានផ្នែកលក់ ទីផ្សារ និងសេវាកម្ម ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា «តម្រូវការអតិថិជនចំពោះរថយន្ត Ford Ranger បន្តកើនឡើងជានិច្ច ព្រោះពួកគេចង់បានរថយន្តដែល អាចប្រើបានសម្រាប់ការងារនិងការកំសាន្តផងដែរ»។
លោកបានបន្តទៀតថា៖ «ដោយសាររថយន្ត Ford Ranger បំពាក់ដោយបច្ចេកវិទ្យាឆ្លាតលើសរថយន្ត Pickup ដទៃ ការរចនារូបរាងថ្មី សន្សំសំចៃប្រេង និងផ្ដល់ផាសុកភាពខ្ពស់ ទាំងនេះជាអ្វីដែលអតិថិជនចង់បាន ហើយយើងក៏រំពឹងថាអត្រាការលក់នឹងបន្តកើនឡើងនាឆ្នាំបន្ទាប់ៗទៀតដែរ»។
ប្រទេសអូស្ត្រាលីបាននាំមុខគេក្នុងការលក់រថយន្ត Ford Ranger នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយការលក់ក្នុងឆមាសទីមួយនៃឆ្នាំនេះ បានកើនឡើងជិត១៩% រក្សាភាពជាអ្នកនាំមុខគេនៅក្នុងទីផ្សាររថយន្ត Pickup ។
នៅនូវែលសេឡង់ រថយន្ត Ford Ranger ជារថយន្តលក់ដាច់បំផុត ដែលចំនួន នៃការលក់បានកើនឡើងដល់ទៅ ២៤% ក្នុងពាក់កណ្ដាលឆ្នាំ ២០១៧។
រីឯនៅប្រទេសថៃវិញចំនួនរថយន្ត Ford Ranger ដែលចរាចរណ៍លើផ្លូវសព្វដថ្ងៃបានកើនឡើងយ៉ាងសន្ធឹក។ បើយើងងាកមកមើលចំនួននៃការលក់វិញបានកើនឡើងរហូតដល់ ៥១% និងមាន ចំណែកទីផ្សារ ១១.៧ %។
នៅប្រទេសហ្វីលីពីនការលក់រថយន្ត Ford Ranger បានកើនឡើងជិត ១៦% និងមានចំណែក ២៥% នៃទីផ្សាររថយន្ត Pickup ទាំងមូល។
រថយន្ត Ford Ranger បន្តនាំមុខគែផ្នែករថយន្ត Pickup នៅប្រទេសវៀតណាមសម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នាដោយការលក់នៅពាក់កណ្តាលឆ្នាំ ២០១៧ កើនឡើងជិត ២% និងមានចំនែកទីផ្សារ ៥៧% ក្នុងទីផ្សាររថយន្ត Pickup ទាំងមូល។
នៅតៃវ៉ាន់ Ford Ranger បានរក្សាភាពនាំមុខនៅក្នុងទីផ្សាររថយន្ត Pickup ជាមួយនឹងការលក់កើនឡើង ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្រូវការអតិថិជនកើនឡើងជាលំដាប់។
ក្រុមហ៊ុន Ford Ranger ក៏បានរក្សាតំណែងជារថយន្ត Pickup លក់ដាច់បំផុតនៅក្នុងទីផ្សារកំពុងរីកចម្រើនផ្សេងៗ ដូចជាប្រទេសកម្ពុជា និងទីញូកាលីដូនៀជាដើម៕