(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ មានពលរដ្ឋចំនួន៣នាក់ បាននាំគ្នាឡើងភ្នំ តំបន់ព្រំដែនកម្ពុជា-ថៃ ទៅអារគល់ធ្នង់ តែមិនទាន់បានផង ជាន់មីនផ្ទុះបណ្តាលមនុស្សម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ នៅទល់មុខភូមិសាស្ថ្រភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងមុននេះបន្តិចថា ករណីជាន់មីនផ្ទះនៅចំណុចលើខ្នងភ្នំ តំបន់ព្រំដែន មានប្រជាពលរដ្ឋចំនួន៣នាក់ នៅភួមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង បានឡើងទៅអារគល់ធ្នង់ បណ្តាលឲ្យជាន់មីនផ្ទុះ ដាច់ជើងឆ្វេង របួសជើងស្តាំម្នាក់ ឈ្មោះ សេង ស្រឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានភូមិដងទង់។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនទៅព្យបាលនៅមន្ទីរពេទ្យខេត្ត រីឯពលរដ្ឋ២នាក់ទៀតមិនដឹងថារងរបួសឡើយ ព្រោះបានរត់គេចខ្លួនបាត់៕