(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយជុំវិញព័ត៌មានមួយលើក ឡើងថា «វិទ្យុអាស៊ីសេរី និង VOA គ្រាន់តែជួលម៉ោងផ្សាយ មិនបាច់បង់ពន្ធទេ» ដោយចាត់ទុកថា ការលើកឡើងនេះគឺជាការយល់ខុស។

នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា «វិទ្យុអាស៉ីសេរី និង VOA មានការិយាល័យតំណាងរបស់ខ្លួន មានទីតាំងត្រឹមត្រូវ ដើម្បីរៀបចំការផ្សាយព័ត៌មានរបស់ខ្លួន ត្រូវចាត់ទុកថា ជាអ្នកជាប់ពន្ធនិវាសនជន ដែលធ្វើការផ្គត់ផ្គង់សេវាក្នុងប្រទេសកម្ពុជា ហើយត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងបង់ពន្ធ-អាករនានា ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន បើទោះជាការផ្សាយនោះ ធ្វើឡើងតាមរយៈការទិញម៉ោងផ្សព្វផ្សាយ ពីវិទ្យុដទៃក៏ដោយ»។

ដោយឡែកសម្រាប់ការលើកឡើងថា «ចំណាត់ការពន្ធដារនាពេលថ្មីៗកន្លងមកនេះ ចំពោះសហគ្រាសមួយចំនួន រួមទាំងសហគ្រាសដែលប្រកបអាជីវកម្ម ក្នុងវិស័យសារព័ត៌មាន និងអង្គការសង្គមស៉ីវិល គឺមានចរិតនយោបាយ» ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ​ បដិសេធ និងលើកឡើងថា មិនមែនជាការពិតឡើយ៕

សូមអានការសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖