Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តលោក ហ៊ុន ណេង ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សោ សាវឿន យកអំណោយប្រគល់ជូនពលរដ្ឋជិត៤០គ្រួសារ ក្នុងមូលដ្ឋានឃុំអូរស្វាយ ស្រុកកំពង់សៀម

16-08-2017 16:37

(កំពង់ចាម)៖ ​លោកឧត្តមសេនីយ៍ សោ​ សាវឿន ជាប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​​ចុះជួយឃុំអូរស្វាយ បានដឹកនាំក្រុមការងារ​ចុះទៅជួបសំណេះសំណាល​សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងឃុំអូរស្វាយ និងនាំអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ទៅចែកជូនដល់​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោក សោ សាវឿន ​បានបន្ដចុះទៅពិនិត្យមើលបង្គោលភ្លើង នៅភូមិអំពិលក្រញ៉ាញ់ ដែលប្រជាពលរដ្ឋសំណូមពរឲ្យដាក់បន្តទៀត និងបានចុះទៅពិនិត្យមើលអណ្តូងទឹក១ នៅសាលាបឋមសិក្សានៅភូមិអូរស្វាយ ជាអំណោយរបស់លោក ហ៊ុន ណេង ដែលបានធ្វើរួចរាល់។

អំណោយដែលផ្ដល់ជូនក្នុងឱកាសនោះ រួមមាន៖ ​គ្រួសារ​សព ៤គ្រួសារ ​ដោយ១គ្រួសារ ទទួលបានថវិកា ២០ម៉ឺនរៀល, កូនខ្ចី២៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានសារ៉ុង១ ថវិកា​១០ម៉ឺនរៀល, គ្រួសារជួបការលំបាក១០គ្រួសារ ​ក្នុង១គ្រួសារ ទទួលបាន​អង្ករ​១បេ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល, ឧបត្ថម្ភ​ដល់គ្រួសារមួយ ដែលផ្ទះមានដំបូលលេចធ្លុះធ្លាយ នូវដែកស័ង្កសី ចំនួន១០សន្លឹក, ឧបត្ថម្ភថវិកាសម្រាប់ជួសជុលអណ្តូងទឹក ចំនួន៣០ម៉ឺនរៀល និងជូនលោកយាយ លោកតា មួយចំនួនទៀតផងដែរ៕​