Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ

16-08-2017 16:32

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដើម្បីចូលរួមខួបអនុស្សាវរីយ៍លើទី៥០ ថ្ងៃបង្កើតទំនាក់ទំនងកាទូតកម្ពុជា-វៀតណាម ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃ១៦ ដល់១៨ ខែសីហា ឆ្នាំ២០១៧។

អញ្ជើញជូនដំណើរគណៈប្រតិភូ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលនោះមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕