(ភ្នំពេញ)៖ បុរសជនជាតិស្បែកខ្មៅ២នាក់ ម្នាក់ជាជនជាតិសេរ៉ាឡេអូន និងម្នាក់ទៀតជនជាតិលីប៊ី ដែលជាប់ពាក់ព័ន្ធការកែច្នៃ និងផលិតប្រាក់ក្លែងក្លាយនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវឈានទៅដល់ការបង្ក្រាប។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ហើយរហូតមកទល់រសៀលថ្ងៃដដែលនេះ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុងសាកសួរ។
មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារ Fresh News ថា បុរសជនជាតិសេរ៉ាឡេអូនឈ្មោះ កាម៉ារ៉ា អាប់ឌុល អាយុ៣៧ឆ្នាំ និងបុរសជនជាតិលីប៊ីឈ្មោះ ដាវិដ សុន អាល់ប៉ុនសុន អាយុ៤៨ឆ្នាំ បានត្រូវសមត្ថនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា នៅក្នុងរាជធានីភ្នំពេញ។ ក្រោយពីបង្រ្កាបបានកម្លាំងសមត្ថកិច្ចរកឃើញក្រដាសខ្មៅ និងក្រដាសស ជាច្រើនសន្លឹក៕