(ភ្នំពេញ)៖ គម្រោង ARATA Garden Residences (អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍) ដែលស្ថិតនៅក្បែរផ្សារទំនើប អ៊ីអនម៉លទី២ នឹងលេចចេញជារូបរាងឆាប់ៗនេះហើយ។
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍ ជាគម្រោងពិសេសទី៣ ដែលបង្កើតឡើងដោយម្ចាស់អភិវឌ្ឍគម្រោងជប៉ុន មានបទពិសោធប្រមាណ២០ឆ្នាំ ព្រមទាំងមានការគ្រប់គ្រង ដោយវិស្វករជំនាញៗពីប្រទេសជប៉ុន និងវិស្វករក្នុងប្រទេស ដោយគម្រោងនេះ ស្ថិតនៅក្នុងចំណោមតំបន់អភិវឍ្ឍយ៉ាងឆាប់រហ័ស នៃទីក្រុងភ្នំពេញ។
គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ។ គម្រោងនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍឆាប់រហ័ស មានកំណើនប្រជាជនច្រើន និងស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ដោយមានចម្ងាយត្រឹមតែ១គីឡូម៉ែត្រពីមហាវិថីហាណូយ ចម្ងាយ៣គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអន២ ផ្សារម៉ាក្រូ និងកន្លែងដ៏មានសក្កានុពលជាច្រើនទៀតផងដែរ។
គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ស្ថិតនៅលើផ្ទៃដី៧ហិចតា មានផ្ទះសរុប៥០២ ដែលរួមមានជាប្រភេទផ្ទះហាង (A&B), វីឡាកូនកាត់ (A&B), ធ្វីនវីឡា, ជេកវីឡា, ឃ្វីនវីឡា និងឃីងវីឡា។ រឹតតែពិសេសទៅទៀតនោះ គម្រោងនេះអមទៅដោយធម្មជាតិបៃតង តាមបែបជីវិតរស់នៅប្រកបដោយភាពទាន់សម័យ សម្បូរទៅដោយគ្រឿងបរិក្ខារដ៏សម្បូរបែបក្នុងគម្រោងដូចជា អាងហែលទឹកមនុស្សធំ អាងហែលទឹកកូនក្មេង កន្លែងក្មេងលេង ហាងកាហ្វេ មីនីម៉ាត កន្លែងហាត់ប្រាណ កន្លែងវាយសី និងសេវាកម្មរថយន្តដឹកជញ្ជូនម្ចាស់គេហដ្ឋានអារ៉ាតា កាន់ផ្សារទំនើបអ៊ីអន២ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកន្លែងផ្សេងៗទៀត។
ក្រៅពីទីតាំងល្អ គម្រោងនេះជាស្ថាបត្យកម្មដ៏ល្អឯក ដែលបានរចនាឡើងដោយ ស្ថាបត្យករជនជាតិជប៉ុនលោក Hisaya Sugiyama។ គម្រោងនេះមានច្រើនជម្រើស សម្រាប់ជ្រើសរើស ដែលមានចាប់ពីលីងវីឡាបីជាន់ រហូតដល់ ឃីងវីឡា។ លើសពីនេះទៅទៀត អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គម្រោងដែលមានការអនុញ្ញាត និងទទួលបានអាជ្ញាប័ណ្ណសាងសង់ និងអភិវឌ្ឍន៏ស្របច្បាប់ មុនពេលចាប់ផ្តើមដំណើរលក់។
ជាជម្រើសល្អសម្រាប់ការរស់នៅ ដែលសម្បូរទៅដោយគ្រឿងបរិក្ខារនៅជិតលោកអ្នកបង្កើយ។ នៅចាំអ្វីទៀត!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ ០២៣ ៩០០ ៦៦១/ ០២៣ ៩០០ ២០១ ឫចូលទៅកាន់ Facebook Page: www.facebook.com/CreedCambodia
ទស្សនាវីដេអូគម្រោងតាមរយៈ https://www.facebook.com/CreedCambodia/videos/664839997058843/។
ARATA Garden Residences! និមិត្តសញ្ញាថ្មីនៃប្រណិតភាពជីវិត
សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 023 900 661/ 023 901 201/ 023 900 771 ឬចូលទៅកាន់ផេកហ្វេសប៊ុក Creed Cambodia ៕