(ភ្នំពេញ)៖ ចំពោះអតិថិជន ដែលមានតម្រូវការទិញ រថយន្ដហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញ (១.៥តោន ដល់ ៣.៥តោន) នៅក្នុងខែសីហានេះ ក្រុមហ៊ុននឹងផ្ដល់ជូនកម្មវិធីដ៏មានអត្ថប្រយោជន៍ ដែលនឹងធ្វើឲ្យអតិថិជនចំណេញបានកាន់តែច្រើនផងដែរ។

មានដូចជា៖

*ផ្ដល់ជូនតម្លៃល្អជាងគេ បើប្រៀបធៀបនឹងម៉ាកដទៃ

*ផ្ដល់ជូនការធានាយូរជាងមុន រយៈពេល៣ឆ្នាំ ឬ១០ម៉ឺនគ.ម

*សេវាថែទាំចំនួន២ដង សម្រាប់រយៈពេល១ឆ្នាំដំបូង ទៅលើ (ការត្រួតពិនិ្យរថយន្ដ ការប្ដូរប្រេងម៉ាស៊ីន ការប្ដូតម្រងប្រេង និងការប្ដូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ)

*បញ្ចុះតម្លៃ ៣០% លើគ្រឿងបន្លាស់រថយន្ដគ្រប់ប្រភេទ

*ចំពោះអតិថិជនជាលក្ខណៈក្រុមហ៊ុន នឹងទទួលបានការបណ្ដុះបណ្ដាលពីរបៀបថែទាំរថយន្ដ ឲ្យបានត្រឹមត្រូវ ដោយឥតគិតថ្លៃ ដល់អ្នកបើកបរ ឬបុគ្គលិករបសក្រុមហ៊ុន

*កម្មវិធីទិញបង់រំលស់ (សម្រាប់អតិថិជនលក្ខណៈក្រុមហ៊ុន) ដោយមិនមានការប្រាក់រហូតដល់ រយៈពេល៦ខែ។

គួរបញ្ចាក់ថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ខេមកូម៉ូធ័រ គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវ រថយន្ដហ៊ីយ៉ាន់ដាយគ្រប់ប្រភេទ នៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ចាប់ពីរថយន្ដខ្នាតតូច (Sedan) រថយន្ដលក្ខណៈគ្រួសារ(SUV) និងរថយន្ដដឹកទំនិញខ្នាតតូច ខ្នាតធំ ថ្មីៗ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា រថយន្តដឹកទំនិញខ្នាតតូច (១.៥តោន ដល់៣.៥តោន) រថយន្ដដឹកទំនិញខ្នាតមធ្យម (៥តោន) រថយន្ដដឹកទំនិញខ្នាតធំ (៨តោន ដល់ ២៥តោន) រថយន្ដស្ទូច និងរថយន្ដដឹកអ្នកដំណើរខ្នាតតូច Mini-Bus (H-1១២កៅអី) រថយន្ដBus ខ្នាតធំ (Aero Town២៨កៅអី) រថយន្ដUniverse ៤៥កៅអី។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 097 755 81 33៕