(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ផ្ទះជួលលេខ៧B ផ្លូវលេខ៩០ ភូមិ១១ និងភូមិ១២ និងហាងកាហ្វេវៀតណាម សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនបរទេសចំនួន១៧នាក់ ស្រី០៤នាក់ ក្នុងនោះជនជាតិវៀតណាម ចំនួន១២នាក់ ស្រី០២នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ និងជនជាតិចិន ចំនួន០៥នាក់ ស្រី០២នាក់ គ្មានប័ណ្ណការងារត្រឹមត្រូវ។
ជាលទ្ធលោកប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងថា សំរេចបញ្ជូនជនជាតិវៀតណាម ចំនួន១២នាក់ ស្រី០២នាក់ និងដកហូតលិខិតឆ្លងដែនចំនួន១០ក្បាល (ចិន០៥ក្បាល និងវៀតណាម០៥ក្បាល) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕