ក្រសួងធនធានទឹក បញ្ជាក់ថា ការបង្កបង្កើនផលស្រូវស្សារបស់ប្រជាកសិករឆ្នាំ២០១៧នេះ សម្រេចបាន៩៥ហើយ ស្មើនឹងជាង២.៣លានហិកតា
16-08-2017 07:29
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ពីល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករខ្មែរ នៅទូទាំងប្រទេសកម្ពុជា ដោយរហូតមកដល់ពេលនេះ បងប្អូនប្រជាកសិករ បានដាំដុះស្រូវរដូវវស្សាសម្រេចបាន ៩៥ភាគរយហើយ ស្មើនឹងផ្ទៃ២,៣៦៨,៣២៦ហិកតា ដែលផែនការមានចំនួន ២,៤៨៩,០៣១ហិកតា៕