(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ឥន្ថ វុត្ថា រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ ករណីបំផ្ទុះគ្រាប់បែក នៅទូ ATM របស់ធនាគារ ABA ក្នុងខេត្តកែប លុយជាង១ម៉ឺនដុល្លារ ត្រូវខូចខាត និងបាត់បង់

២៖ ព័ត៌មានបន្ថែមជុំវិញការចាប់និងឃុំខ្លួន សួន សេរីរដ្ឋា, ថ្ងៃនេះកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការឆែកឆេរ ទីស្នាក់ការ គណបក្សអំណាចខ្មែរ រកឃើញឯកសារជាច្រើន

៣៖ ទីបំផុតរឿង​ក្តី​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​៖​ តុលាការ​ផ្តន្ទា​ទោស​១ឆ្នាំ​​ និងសងជំងឺចិត្ត២០០លានរៀល

៤៖ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក៖ ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៤លាននាក់

៥៖ ក្រុមចោរប្លន់បាញ់សម្លាប់បុរសគូដណ្តឹង នៅក្បែរផ្សារសុវណ្ណា ព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ឃាតកម្ម គិតទុកជាមុន» ប្រឈមជាប់ពន្ធនាគារមួយជីវិត, តុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី១៨ សីហា

៦៖ រដ្ឋមន្រ្ដីក្រសួងអប់រំ អំពាវនាវឲ្យសិស្សប្រឡងបាក់ឌុប កុំឲ្យមានការភ័យខ្លាច ត្រូវមានជំនឿជឿជាក់លើខ្លួនឯង និងគោរពតាមបទបញ្ញាត្តិរបស់ក្រសួង

៧៖ បន្តយុទ្ធនាការថ្ងៃទី១៥, លោក ពេជ្រ ស្រស់៖ គណៈកម្មការមុន គ្មានការទទួលខុសត្រូវ បោះបង់ការចោលគ្មានស្រណោះ

* ព័ត៌មានអន្តរជាតិ (World News)

១៖ មេដឹកនាំវេណេស៊ុយអេឡា «បញ្ជាឲ្យដឹកនាំការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំទូទាំងផ្ទៃប្រទេស» ចំពោះមុខការព្រមានធ្ងន់ៗ ពីអាមេរិក!

២៖ «កូរ៉េខាងជើងអត់ហ៊ានបាញ់មីស៊ីលទេ» ដោយពេលនេះអ្នករស់នៅលើ​កោះហ្គាំ​របស់អាមេរិក កំពុងសប្បាយរីករាយយ៉ាងខ្លាំង!

៣៖ អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់ ៦០០ពាន់លានដុល្លារ» ខណៈទីក្រុងប៉េកាំង​ព្រមានពីសង្គ្រាមពាណិជ្ជកម្ម!

៤៖ អនុលោក ដូណាល់ ត្រាំ៖ «អាមេរិកនឹងប្រើអំណាចសេដ្ឋកិច្ច-ការទូត ដោះស្រាយវិបត្តិវេណេស៊ុយអេឡា» ហើយបំណងប្រើកម្លាំងយោធា នៅតែជាជម្រើស!

៥៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកព្រមានខ្លាំងៗ៖ «បើកូរ៉េខាងជើងចង់ឲ្យសង្គ្រាមផ្ទុះឡើងមែននោះ ឆាប់បាញ់មីស៊ីលភ្លាមមក!» ៕