(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (Golden FX Link) ជាក្រុមហ៊ុនហិរញ្ញវត្ថុស្របច្បាប់ទី១ ដែលទទួលបានអាជ្ញាបណ្ណ នៅក្នុងវិស័យការជួញដូរឧបករណ៍និស្សន្ទ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រុមហ៊ុន បានដឹកនាំទីផ្សារមួយនេះ តាំងពីពេលនោះមក។
ក្រោយទទួលបានភាពជោគជ័យ នៅក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ដែលទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុន សមភាគីកណ្តាល និងការអនុញ្ញាតិឈ្មួញជើង សាឧបករណ៍និស្សន្ទ (លេខអាជ្ញាបណ្ណ០០១) បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្រោមប្រធានបទ «អាណាចក្រអង្គរ»។
បរិយាកាសនៃកម្មវិធី បានញ៉ាំងឲ្យភ្ញៀវកិត្តិយសទាំងអស់ មានអារម្មណ៍ថា ដូចជាឆ្លងសម័យ ទៅកាន់សម័យកាលអាណាចក្រអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុត នៅក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលចាប់ផ្ដើមពី ស.វ ទី៩ ដល់ ស.វ ទី១៥។ បើយើងក្រឡេកមើលតាំងពីច្រកចូលនៃទីតាំងកម្មវិធី ភ្ញៀវកិត្តិយស នឹងមានអារម្មណ៍ប្លែកភ្នែក ជាមួយការរៀបចំតុបតែង បែបបុរាណស្របទៅតាមក្បូរក្បាច់ ដែលមាននៅក្នុងសម័យអាណាចក្រអង្គរ។
ក្នុងនោះក៏មានប្រគុំតន្ត្រីបុរាណបែបប្រពៃណី ដើម្បីធ្វើការស្វាគមន៍ភ្ញៀវកិត្តិយស ដោយក្នុងសាលនៃកម្មវិធី ក៏មានការដាក់បង្ហាញ នូវផ្ទះបុរាណ នៃប្រជាជនសម័យអង្គរ ជាពិសេស មានទាំងច្រកចូល ដែលមានក្បូរក្បាច់រចនា ដូចជញ្ជាំងប្រាសាទបុរាណ។ ពេលវេលាពិសេសបំផុត នៃកម្មវិធីនេះ ជាការសម្តែង ដែលធ្វើឡើងដោយគណៈគ្រប់គ្រងនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ទាក់ទងនឹង តើប្រាសាទអង្គរដ៏អស្ចារ្យរបស់ខ្មែរត្រូវបានកសាងដោយរបៀបណា ព្រមទាំងបានបង្ហាញនូវភាពត្រចះត្រចង់ នៃអាណាចក្រអង្គរនេះផងដែរ។
ក្នុងរាត្រីដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយសពិសេសជាច្រើន ដើម្បីជាសក្ខីភាពនៅក្នុងភាពជោគជ័យដែលបានបង្កើតឡើងដោយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង នៅក្នុងពេលមួយឆ្នាំកន្លងមក។
នៅក្នុងពិធីក៍វិសេសវិសាលនេះ គណៈគ្រប់គ្រងកំពូលនៃក្រុមហ៊ុនក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង បានលើកឡើងថា ដោយមានការគាំទ្រទាំងស្រុងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គណៈកម្មការមូលប័ត្រកម្ពុជា ពួកគេនឹងធ្វើការពង្រឹងទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជា ឲ្យទៅកាន់កម្រិតថ្មីមួយនៃការអភិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់ការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុកម្ពុជា ឲ្យរុងរឿង ដូចជាសម័យអាណាចក្រអង្គរ និងបង្កើតភាពអស្ចារ្យមួយនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ជុជា។
ពិសេស ភ្ញៀវកិត្តិយសទទួល បានភាពសប្បាយរីករាយជាខ្លាំង និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយគ្នានេះដែរ ពួកគាត់ទទួលបានការយល់ដឹង និងភាពជឿជាក់កាន់តែខ្លាំង អំពីផលិតផលហិរញ្ញវត្ថុមួយនេះ។ មិនតែប៉ុណ្ណោះ វាបានធ្វើឲ្យវិនិយោគិនកម្ពុជាមានឱកាស ក្នុងការទាញយកប្រាក់ចំណេញ ពីទីផ្សារ ក៏មានយុត្តិធម៌ និងតម្លាភាពមួយនេះ ដោយមានការទទួលស្គាល់ពី គ.ម.ក៕