(ភ្នំពេញ)៖ ឧបាសិកា តុប សាខន ដែលត្រូវម្ដាយ ជាយាយ យាយទួត បានទទួលមរណភាព ដោយរោគាពាធ ថ្ងៃទី១៥សីហានេះ វេលាម៉ោង ៤៖៤៥ នាទីជិតភ្លឺ ក្នុងជន្មាយុ ៧៦ឆ្នាំ ។

សពឧបាសិកា តុប សាខន ត្រូវបានតម្កល់ទុក និងប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ ១០C, ផ្លូវ៥២៨, បឹងកក់១ ខណ្ឌទូលគោក រាធានីភ្នំពេញ។

អ្នកផ្ដើមបុណ្យ៖

១-អ្នកស្រី អ៊ុក គន្ធា និងលោក អ៊ុក សុខ ព្រមទាំងបុត្រ

២-អ្នកស្រី អ៊ុក ពុធថាវី និងលោក ឃុន ប៊ុនធិន ព្រមទាំងបុត្រ

៣-អ្នកស្រី អ៊ុក ទូច និងលោក អ៊ុក សុភាព ព្រមទាំងបុត្រ

៤-អ្នកស្រី អ៊ុក សុផានី និងលោក លី វុទ្ធី ព្រមទាំងបុត្រ

៥-លោក អ៊ុក សៅឌី និងលោកស្រី ហ៊ុន ណារី ព្រមទាំងបុត្រ​

៦-លោក អ៊ុក សាកល និងលោកស្រី តែ សំណាង ព្រមទាំងបុត្រ

៧-លោកស្រី អ៊ុក គន្ធី និងលោក មូលសារិទ្ធិ ព្រមទាំបុត្រ

ពិធីបុណ្យ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី២០សីហា ឆ្នាំ២០១៧ វេលាម៉ោង ៣រសៀល មនស្សកា សមាទានសីល ។លុះព្រឹកឡើង ថ្ងៃចន្ទ ទី២១​សីហា ដាឆ្លងបញ្ចប់ពិធីបុណ្យ ។

អាស្រ័យហេតុនេះ សូមជូនដំណឹង ដល់ញាតិមិត្ដ ជិតឆ្ងាយ នៃសព ជ្រាបដំណឹង ៕