(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ ដើម្បីឲ្យដកទ័ព គឺជាយុទ្ធសាស្រ្តការទូត មិនមែនជាការឱនក្បាលនោះទេ

២៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ លោក សួន សេរីរដ្ឋា មានទោសផ្សេងទៀតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត របស់គណបក្សអំណាចខ្មែរ

៣៖ មន្រ្តីយោធាម្នាក់ ខឹងទារលុយពីល្បែងហ្គេមបាញ់ត្រីមិនបាន ទាញកាំភ្លើងបាញ់អ្នកមើលការខុសត្រូវ បែរជាត្រូវចំស្រ្តីពោះធំ បណ្តាលឲ្យរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ

៤៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រលត់ទាំងស្រុងហើយ ក្រោយបំផ្លាញផ្ទះអស់ជិត១០ខ្នង

៥៖ យុទ្ធនាការថ្ងៃទី១៤ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀតហើយ នៅផ្សារផ្អាវ ស្រុកបាធាយ

* ព័ត៌មានអន្តរជាតិ (World News)

៦៖ មហាយក្សចិនចេញបម្រាម «ហាមនាំចូលគ្រឿងសមុទ្រ និងរ៉ែដែកពីកូរ៉េខាងជើង» ស្របទៅតាមទណ្ឌកម្មថ្មីរបស់ UN!

៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ «នឹងគ្មានសង្គ្រាមទៀតជាដាច់ខាត នៅឧបទ្វីបកូរ៉េ» ដូច្នេះកូរ៉េខាងជើងគួរតែកាត់ចិត្ត និងឈប់បង្កហេតុទៀតទៅ!

៨៖ ទីបំផុត «លោក ដូណាល់ ត្រាំ លេបសម្តីដែលបាននិយាយចូលក្នុងពោះវិញ» ដោយឈប់ចង់ប្រើយោធា ដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡាទៀត!

៩៖ កូរ៉េខាងជើង «កោះហៅឯកអគ្គរដ្ឋទូតសំខាន់ៗ ត្រឡប់មកព្យុងយ៉ាងវិញ» ក្រោយការគំរាមបាញ់មីស៊ីលទៅក្បែរកោះហ្គាំអាមេរិក នៅពាក់កណ្តាលខែសីហានេះ!

១០៖ រដ្ឋាភិបាលរុស្ស៊ីព្រមាន៖ «លទ្ធភាពនៃការប្រើប្រាស់យោធា ដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ គឺស្ថិតក្នុងកម្រិតខ្ពស់ ហើយវានឹងក្លាយជាមហន្តរាយដ៏ធំធេងឥតគណនា» ៕