(ភ្នំពេញ)៖ ក្រៅពីមានគុណភាពល្អហើយនោះ ដែកថែបអ៊ីតាលី ម៉ាក V នឹងផ្តល់រង្វាន់ Zoomer-X ២០១៧ ២រង្វាន់, iPhone7 Plus ២រង្វាន់ និងនាឡិកាRomanson ១៥រង្វាន់រៀងរាល់ខែ ដល់អតិថិជនរបស់ខ្លួន។ ការចាប់រង្វាន់លើកដំបូង នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍។
លោក សៀង តុលា ប្រធានផ្នែកលក់របស់ដែកថែប អ៊ីតាលីម៉ាក V បានឲ្យដឹងថា រាល់អតិថិជនដែលទិញដែកថែបអ៊ីតាលី ម៉ាក V ចាប់ពីកន្លះតោនឡើងទៅ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីមានឱកាសផ្សងសំណាងយករង្វាន់។
បើតាមប្រធានផ្នែកលក់រូបនេះ គោលបំណងនៃការចាប់រង្វាន់ គឺដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រដែកថែបម៉ាក V។
សូមជម្រាបថា ដែកថែបអ៊ីតាលីម៉ាក V ជាដែកថែប ដែលផលិតឡើង ដោយបច្ចេកវិទ្យាអ៊ីតាលី ដែលមានគុណភាពខ្ពស់ និងត្រូវបានទទួលស្គាល់ នៅទូទាំងពិភពលោក ហើយដោយសារគុណភាពស្របតាមបទដ្ឋានអន្តរជាតិនេះ ដែកថែបអ៊ីតាលីម៉ាក V បានទទួលបានការគាំទ្រនៅទីផ្សារកម្ពុជា អស់រយៈពេលជាង១៧ឆ្នាំមកហើយ៕