Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលនេះ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងអប់រំ រៀបចំពិធីប្រគល់លិខិត បញ្ជាក់ទទួលស្គាល់បេក្ខជន ជាប់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឆ្នាំ២០១៧-២០១៨

14-08-2017 17:00

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់លិខិត បញ្ជាក់ទទួលស្គាល់បេក្ខជនជាប់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំ២០១៧-២០១៨ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ អ៉ីនធឺទីណាង់តាល់ ភ្នំពេញ។

ពិធីប្រកាសទទួលស្គាល់លិខិតបញ្ជាក់នេះ ប្រព្រឹត្រឡើងក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Xiong Bo ឯកអគ្គទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕