(ភ្នំពេញ)៖ មន្ត្រីនគរបាលម្នាក់ឈ្នះរង្វាន់ធំជាប្រាក់សុទ្ធ ៥០,០០០ដុល្លារ ពីស្រាបៀរស្តោតបាលីប្ល៊ែក កាលពីដើមខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីទទួលទានអស់ប្រាំបីកំប៉ុងជាមួយមិត្តភក្តិ។

លោក សំ ពន្លក អតិថិជនដែលមានសំណាងមានសម្តែងអារម្មណ៍រំភើប ដោយនិយាយបណ្តើរ សើចបណ្តើរថា ៖ «ខ្ញុំស្មានថាខ្ញុំឈ្នះ៥ម៉ឺនរៀលទេ ពេលខ្ញុំគាស់ឃើញភ្លាមៗហ្នឹង ដល់ព្រឹកឡើងខ្ញុំស្វាងស្រា ហើយបានខ្ញុំមើលម្តងទៀត ទើបដឹងថា ៥ម៉ឺនហ្នឹងជាលុយដុល្លារ។ ខ្ញុំស្ទើរមិនជឿរថា ខ្លួនឯងថាមានសំណាងដល់ម្លឹងនោះទេ»។

លោកបានបន្តថា លោកនឹងយកប្រាក់រង្វាន់ទៅចែកជាពីរជាមួយមិត្តភក្តិ ហើយចំណែកដែលសេសសល់ លោកនឹងយកទៅបង្រ្គប់លុយទិញផ្ទះថ្មីរស់នៅជាមួយក្រុមគ្រួសារ ដោយសារផ្ទះរបស់លោកសព្វថ្ងៃមានទំហំតូច និងចាស់ទ្រុឌទ្រោម។

នៅដើមខែសីហានេះ ក៏មានអតិថិជនពីរនាក់ផ្សេងៗទៀតបានឈ្នះរង្វាន់ ១,០០០ដុល្លារពីស្រាបៀរបាលីប្ល៊ែកផងដែរ។

គួរបញ្ចាក់ថា ស្រាបៀរស្តោត បាលីប៊្លែក ផ្តល់រង្វាន់ជាទឹកប្រាក់មហាសាលរហូតដល់ ៥០,០០០ដុល្លារ រៀងរាល់ខែ៕