(ភ្នំពេញ)៖ អតិថិជនស្រាបៀរកម្ពុជាសរុប១៧នាក់ បានឈ្នះរង្វាន់ធំរហូតដល់១០,០០០ដុល្លារ នៅដើមខែសីហានេះ។ ពិធីប្រគល់រង្វាន់ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្នុងកម្មវិធីសម្ពោធការប្រគំតន្ត្រីBarrley Black Wonderland នៅកោះពេជ្រ។
រង្វាន់ធំដែលស្រាបៀរកម្ពុជាប្រគល់ជូនអតិថិជនរួមមាន ១០,០០០ដុល្លារពីររង្វាន់ ២,២០០ដុល្លារប្រាំមួយរង្វាន់ ១,២០០ដុល្លារប្រាំបួនរង្វាន់។
លោក ម៉ាត់ រ៉ស់ម៉ាន់ អ្នកឈ្នះរង្វាន់ធំ១០,០០០ដុល្លារ ពីស្រាបៀរកម្ពុជា បានឲ្យលើកឡើងទាំងរំភើបថា «គ្រាន់តែខ្ញុំគាស់កំប៉ុងទី២ ហើយឃើញថាខ្ញុំឈ្នះ១០,០០០ដុល្លារភ្លាម ខ្ញុំសប្បាយចិត្តស្រែកផើ្អលពេញបន្ទប់។ មិត្តភក្តិផឹកស៊ីជាមួយគ្នាហ្នឹង គ្រាន់តែដឹងភ្លាមក៏ស្រែកដែរ ផ្អើលដល់អ្នកជិតខាង គេចេញមកមើល។
លោកបន្តថា «អ្នកខ្លះក៏ជួយអបអរដែរ ហើយអ្នកខ្លះទៀតក៏រអ៊ូរថា មិនដែលត្រូវរង្វាន់ធំដូចខ្ញុំសោះ»។
គួរបញ្ជាក់ថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ រហូតដល់១០,០០០ដុល្លារសរុបប្រាំរង្វាន់រៀងរាល់ថ្ងៃ៕