រដ្ឋមន្រ្តី វង សូត ដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យផ្ទៃដី១ហិកតា ដែលនឹងត្រូវសាងសងមណ្ឌលសំចតប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះពីការជួញដូរ
13-08-2017 20:55
(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈប្រតិភូអម ដំណើរដែលមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យផ្ទៃដី១ហិកតា ដែលនឹងត្រូវសាងសងមណ្ឌលសំចតប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះពីការជួញដូរ ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះលោក វង សូត បានជំរុញក្រុមហ៊ុនកសាងអាគារចាប់ផ្តើម និងបញ្ចប់ឲ្យបានឆាប់រហ័ស ដើម្បីជួយសង្រ្គោះជនរងគ្រោះ ពីការជួញដូរ ពីសំណាក់ប្រទេសជិតខាងឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសព្វថ្ងៃ៕