(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ បានសរសេរលិខិតកោតសរសើរ និងអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យ ក្នុងការចរចាឱ្យភាគីឡាវ ដកទ័ពចេញពីតំបន់ព្រំដែន នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា កាលពីម្សិលមិញនេះ។
នៅក្នុងលិខិតរបស់សម្តេច សាយ ឈុំ បានសរសេរថា «ប្រជាជនកម្ពុជា មានភ័ព្វវាសនា ដោយមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគុទេសក៏ដ៏ឆ្នើមឈ្លាសវៃ ក្នុងការដោះស្រាយ បញ្ហាធំៗជាអាយុជីវិតរបស់ជាតិ ជាពិសេសដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ទទួលបានជោគជ័យជាបន្តបន្ទាប់ សម្តៅកសាងខ្សែរព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ខាងក្រោមនេះជាលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖