Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សជំនិតរបស់ សួន សេរីរដ្ឋា ទម្លាយឯកសារសំងាត់ថា «លោក សួន សេរីរដ្ឋា បានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងចង់ធាក់ទ​ម្លាយព្រះបរមរាជវាំង»

13-08-2017 18:22

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជេរប្រមាថ បងប្អូនកងទ័ពខ្មែរ ក្នុងគោលបំណងញុះញង់បំបែកបំបាក់សាមគ្គីជាតិ ដែលជាទង្វើម៉ាក់ងាយលើកិច្ចការការពារជាតិរបស់កងទ័ព។ នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ Facebook មួយមានឈ្មោះ «កូននាគអាស៊ី» ដែលបានអះអាងថាខ្លួនជាមនុស្សជំនិតរបស់ សួន សេរីរដ្ឋា បានទម្លាយឯកសារសំងាត់ដែលមាន ខ្លឹមសារប្រមាថព្រះចេស្តារបស់ ព្រះមហាក្សត្រខ្មែរ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្ត និងចង់ធាក់ទម្លាយព្រះបរមរាជវាំងបំផ្លាញរាជានិយម។

ឯកសារសំងាត់របស់លោក សួន សេរីរដ្ឋា ដែលត្រូវបាន Facebook «កូននាគអាស៊ី» ទម្លាយនោះបានសរសេរយ៉ាងដូច្នេះថា៖

«សូមក្រុមសមាជិក​ KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ។

ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!» (សូមមើលឯកសារខាងក្រោម)៖