(ភ្នំពេញ)៖ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ បានចេញញត្តិគាំទ្រចំពោះការចាប់ខ្លួន សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កងទ័ពថាជា «ទ័ពចោរ»។
មេបញ្ជាការកងទ័ពយោធភូមិភាគទី១ បានចាត់ទុកថា ការលើកឡើងបែបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលកងទ័ពគ្រប់គ្នា មិនអាចទទួលយកបានឡើយ។ ជាមួយគ្នានេះលោកឧត្តមផ្កាយ៣ ហួត ឈាង ក៏បានស្នើឱ្យតុលាការកាត់ទោស សួន សេរីរដ្ឋា តាមច្បាប់មិនត្រូវឱ្យរួចខ្លួនឡើយ។
ខាងក្រោមនេះ ជាញត្តិថ្កោលទោសរបស់មេបញ្ជាការយោធភូមិភាគទី១៖