(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ធំ ជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន៤គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ វគ្គផ្តាច់ព្រ័ត្រ របស់ស្រាបៀរ លីអូ នៅស្ថានីយទូរទស្សន៍ MyTV កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ស៊ុត មៅ និង អ្នកស្រី មុយ ណុ មកពីខេត្ត បន្ទាយមានជ័យ បានឈ្នះរង្វាន់ធំ រថយន្ត Mazda II សេរីថ្មីឆ្នាំ ២០១៧ ខណៈដែល៣គូផ្សេងទៀត បានឈ្នះរង្វាន់បន្តោងខ្សែកផ្លាទីនដាំពេជ្រ ។
ម្ចាស់រង្វាន់ធំ ក្នុងកម្មវិធីចំណងដៃសុភមង្គលបានឲ្យដឹងថា «ពួកយើងសប្បាយចិត្ត មែនទែន និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួន ក្នុងកម្មវិធីចាប់ឆ្នោតផ្សង សំណាងនៅថ្ងៃទី៦ ខែសីហា កន្លងទៅ នេះជាចំណងដៃដ៏អស្ចារ្យបំផុត សម្រាប់ពួកយើង»។
លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធីផ្តល់ចំណងដៃសុភមង្គល ជូនដល់ម្ចាស់មង្គលការជានិច្ច ដើម្បីជាការថ្លែង អំណរគុណដល់អតិថិជនរបស់ខ្លួន ដែលបានជ្រើសរើសយកស្រាបៀរ លីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ និងដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែសប្បាយរីករាយ»។
នេះជាវគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ២០១៧ នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក ពីព្រោះ កម្មវិធីចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ ឆ្នាំ២០១៨នឹងមកដល់ឆាប់ៗនេះ រង្វាន់ដ៏អស្ចារ្យជាច្រើនកំពុងរង់ចាំ លោកអ្នក។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុត សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបាន ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យពីស្រាបៀរ លីអូ៕
ស្រាបៀរ លីអូ ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល!