(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដើម្បីដោះស្រាយបញ្ហារអាក់រអួល សំដៅពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

ក្រសួងពាណិជ្ជកម្ម ក៏បានសំណូមពរដល់សាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ទាំងអស់ធ្វើការយោគយល់ និងបន្តសហការជាមួយក្រសួង ដើមី្បពង្រឹងការផ្តល់ សេវាសាធារណៈ និងយន្តការនៃសហប្រតិបត្តិការលើភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោ​មនេះ៖