(ភ្នំពេញ)៖ ក្រោយពេលទទួលបានដំណឹងដ៏រំភើប និងរីករាយឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកការទូតដ៏ឈ្លាសវៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ ដោយភាគីឡាវព្រមដកទ័ព ចេញឲ្យអស់ពីទឹកដីកម្ពុជានោះ នៅថ្ងៃទី១២ ខែសីហានេះ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សូមសម្តែងនូវក្តីអបអរសាទរចំពោះសម្តេចតេជោ និងបានបញ្ជាក់ថាសម្តេចតេជោ គឺមានភាពវៃឆ្លាតទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណា អាចមកប្រកួតប្រជែងបានឡើយ។
សូម សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕