(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្កើកម្មវិធីប្រកួតបាល់ទាត់ និងបាល់ទះ រយៈពេល១៥ថ្ងៃ ចាប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ក្រោមគំនិតផ្ដួចផ្ដើម និងជួយឧបត្ថម្ភរបស់លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកស្រី ដើម្បីថែទាំសុខភាព និងពង្រឹងសាមគ្គីភាពក្នុងស្រទាប់យុវជន។
ការប្រកួតកីឡាបាល់ទាត់នេះ មានការចូលរួមពីក្រុមប្រកួតចំនួន ៤៦ក្រុម បាល់ទាត់ ៣២ក្រុម និងបាល់ទះ ១៤ក្រុម។
លោក ស សុខា ការបង្កើតកម្មវីធីប្រកួតកីឡានេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងរឹងមាំក្នុងស្មារតីសាមគ្គីភាពរវាងយុវជន និងយុវជនក្នុងខេត្តព្រៃវែង៕
width="730" />