(ភ្នំពេញ)៖ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឡាវ បានដកចេញពីទឹកដីកម្ពុជាអស់ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ នឹងដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានឲ្យក្រុមការងារ ព័ត៌មាន Fresh News ចំនួន៣នាក់ បានជិះឧទ្ធម្ភាគចក្រយោធា ថតយកទិដ្ឋភាពនៅព្រំដែនកម្ពុជា-ឡាវ ដើម្បីផ្សាយជូនបងប្អូនប្រជាពលរដ្ឋ។
នៅពេលចុះទៅកាន់ព្រំដែននោះ, ឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការវរៈសេនាធំថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី១ ក៏បានផ្តល់នូវកិច្ចសម្ភាសន៍ ជាមួយលោក វ៉ាន់ សារ៉ាយ និពន្ធនាយករងរបស់អង្គភាពព័ត៌មាន Fresh News ដោយលើកឡើងអំពីបញ្ហាទំនាស់ព្រំដែននៃប្រទេសទាំងពីរ។
សូមស្តាប់កិច្ចសម្ភាសន៍ និងទស្សនារូបភាពនានានៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង៖