(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តសៀមរាប ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ប្រមាណ៣៥០នាក់ ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានលើកផងដែរថា ទោះបីក្រោយការប្រកាសចូលកាន់តំណែងជាមេឃុំ ចៅសង្កាត់ អាណត្តិទី៤ មកពីបណ្តាគណបក្សនយោបាយផ្សេង ក៏ពិតមែន តែថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ក៏នៅតែបន្តធ្វើកិច្ចអភិវឌ្ឍសង្គមជាតិ ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនចេះតែដើរសន្យាខ្យល់ ដូចគណបក្សមួយចំនួននោះឡើយ។ នាឱកាសនោះ សមាជិកសមាជិកា ចូលរួមប្រមាណ៣៥០នាក់ ម្នាក់ៗទទួលបាន ថវិកាចំនួន២ម៉ឺនម្នាក់ផងដែរ៕